គេថា បើលាក់ ត្រូវលាក់ឲ្យជិត បើលាក់មិនជិត កុំលាក់។ បុរសម្នាក់មកពីប្រទេសវៀតណាម ត្រូវបានប្រពន្ធសំពងយ៉ាងចាស់ដៃក្រោយពេលលួចទៅច្រៀងខារ៉ាអូខេ តែបែរជាកុហកថាមិនបានទៅវិញ។
ជាក់ស្ដែង មុននេះបន្តិច នារីម្នាក់មកពីខេត្ត Hai Phong ប្រទេសវៀតណាម បានរកឃើញថាប្ដីខ្លួនកុហកនាងថាទៅស្រូបខ្យល់អាកាស តែតាមការពិតគឺប្ដីនាងទៅជុំគ្នាច្រៀងខារ៉ាអូខេនោះទេ។ តាមនោះដែរ ក្រោយពេលងើបពីគេង នារីជាប្រពន្ធបានរកឃើញវិក័យបត្រតម្លៃ ៥លានដុង (២១០ដុល្លារ) ជ្រុះចេញពីហោប៉ៅប្ដី។
ដោយទុកមុខឲ្យប្ដី នារីជាប្រពន្ធបានសួរប្ដីដោយសម្រួលថា យប់មិញប្ដីទៅណា។ នៅពេលនេះ ខាងប្រុសនៅតែឆ្លើយយ៉ាងម៉ឺងម៉ាត់ថា ខ្លួនទៅអង្គុយលេងជាមួយមិត្តភ័ក្ដិ។ នៅពេលនេះ ប្រពន្ធបានសួរឡើងវិញថា តើប្ដីនេះព្រមនិយាយការពិតឬអត់។ ទោះបីជាមិនប្រែទឹកមុខ តែប្ដីនៅតែនិយាយថាខ្លួនមិនដឹងអីពិតមែន។
ទ្រាំលែងបាន ប្រពន្ធបានបង្ហាញវិក័យបត្រចេញមក ហើយយកអំបោសសំពោងប្ដីតែម្ដង។ មិនបញ្ឈប់ត្រឹមនេះ ប្រពន្ធបានដេញវាយប្ដីពេញផ្ទះ ពីបទកុហកប្រពន្ធទៅច្រៀងខារ៉ាអូខេ ហើយមិនទទួលទៀត។
ក្រោយពេលវីដេអូនេះត្រូវបានបង្ហោះលើបណ្ដាញសង្គម។ មនុស្សប្រុសជាច្រើនបានបញ្ចេញយោបល់ថា យកល្អ មនុស្សប្រុសមិនគួរកុហកប្រពន្ធឡើយ ត្បិតទោះជាយ៉ាងណាក៏នាងនឹងរកចេញទាល់តែឃើញដែរ៕
កម្សាន្តសាច់ដុំភ្នែក (សុំច្បាប់ប្រពន្ធចូលខារ៉ាអូខេ)