ប្ដីគាំងនិយាយលែងចេញ​បានត្រឹមទឹកភ្នែក! ខំទៅធ្វើការនៅកូរ៉េផ្ញើលុយឱ្យចាយរាល់ខែ តែពេលប្រពន្ធត្រូវឆ្នោតជិត ៤០ ម៉ឺនដុល្លារ បែរជាធ្វេីបែបនេះដាក់ប្ដីវិញ…

ប្លែកៗ ផ្សេងៗ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

វាមិនមែនជារឿងងាយស្រួលទេ ដែលទៅធ្វើការឆ្ងាយគ្រួសារជាពិសេសការងារឆ្លងប្រទេស ហើយវាកាន់តែពិបាកធ្វើចិត្តនៅពេលត្រឡប់មកវិញ មនុស្សដែលធ្លាប់នៅក្បែរបែកចិត្តចុះចោលថែមទៀត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ថ្មីៗនេះបុរសជនជាតិថៃម្នាក់ឈ្មោះថា Eak អាយុ ៤៧ ឆ្នាំមកពីខេត្ត Chaiyaphum បានរៀបរាប់ទាំងជូរចត់ពីប្រវត្តិខ្លួនថា៖ «ខ្ញុំរស់នៅជាមួយប្រពន្ធខ្ញុំជាង ២០ ឆ្នាំហើយ ដោយយើងមានកូនចំនួន ៣ នាក់។ គ្រួសារពួកយើងមិនសូវធូរធារទេ ហើយពួកយើងបានរៀបការដោយមិនមានការចុះសំបុត្រអាពាហ៍ពិពាហ៍អ្វីទេ តែមានអ្នកភូមិសាច់ញាតិបងប្អូនដឹងឮ»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

«នៅឆ្នាំ ២០១៤ ពេលម្ដាយខ្ញុំស្លាប់ ខ្ញុំក៏បានពិភាក្សាជាមួយប្រពន្ធខ្ញុំ ដោយពួកយើងសម្រេចទៅធ្វើការនៅប្រទេសកូរ៉េជាមួយគ្នា ព្រោះតែជាប់បំណុលគេជាង ២ លានបាត។ ហើយពេលនាងមានផ្ទៃពោះ ៧ ខែគាត់ក៏សម្រេចចិត្តឱ្យនាងឈប់ធ្វើការមករស់នៅប្រទេសថៃវិញ ដោយខ្លួនជាអ្នករកលុយ និងផ្ញើប្រាក់ខែឱ្យនាងជាប្រចាំក្នុងមួយខែពី ២៧ ០០០ បាត – ៣០ ០០០ បាត (ប្រមាណ ៧៨០ ដល់ ៨៧០ ដុល្លារ)»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

«នៅពេលផុតកុងត្រាខ្ញុំក៏បានសម្រេចចិត្តត្រឡប់មកវិញ ដោយបានដំណឹងថាប្រពន្ធខ្ញុំមានសំណាងត្រូវឆ្នោតរង្វាន់ធំសរុប ១២ លានបាត (ប្រមាណ ៣៤ ម៉ឺនដុល្លារ) ថែមទៀត។ តែរឿងត្រូវឆ្នោតនេះប្រពន្ធមិនដែលប្រាប់ខ្លួននោះឡើយ។ លុះពេលមកដល់ថៃកាលពីថ្ងៃទី ៣ មីនា កន្លងទៅនេះ គាត់មិនអាចទាក់ទងប្រពន្ធគាត់បាន លេខទូរស័ព្ទក៏បិទ ហ្វេសប៊ុកក៏បិទ ហើយឪពុកគាត់បានមកប្រាប់ដំណឹងថា នាងបានរៀបការប្ដីថ្មីហើយ ដែលធ្វើឱ្យខ្លួនតក់ស្លុត និង អស់សង្ឃឹមជាខ្លាំង ព្រោះនឹកស្មានមិនដល់។ ហើយខ្ញុំមិនដឹងគួរធ្វើយ៉ាងណាទេ ខ្ញុំចង់ជួបកូនខ្ញុំ ពេលនេះខ្ញុំគ្មានសល់អ្វីទេ ព្រោះប្រាក់ខែគឺឱ្យនាងអស់ នៅសល់តែលុយ ៦ ម៉ឺនបាត (ប្រមាណ ១ ៧០០ ដុល្លារ) ជាប់ខ្លួនប៉ុណ្ណោះ»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយរឿងនេះផ្ទុះលើសង្គមអនឡាញ មេធាវីម្នាក់បានចេញមុខបកស្រាយថា៖ «បុរសរូបនេះគួរប្ដឹងដើម្បីស្វែងរកភរិយាលោកមកជម្រះរឿង បើទោះបីជាអ្នកទាំងពីរមិនបានចុះសំបុត្រអាពាហ៍ពិពាហ៍ តែអ្នកភូមិបានដឹងឮជាសាក្សីរៀបការរួចហើយ ហើយជាពិសេសអ្នកបានផ្ញើប្រាក់ខែឱ្យនាងរាល់ខែ មិនមែនសម្រាប់ចិញ្ចឹមកូនតែសម្រាប់ចាយវាយទូទៅ ហើយលុយដែលប្រពន្ធយកទៅទិញឆ្នោតជាលុយចំណែករួម ហេតុដូចនេះអ្នកអាចប្ដឹងទាមទារយកចំណែកពាក់កណ្ដាលផងដែរ»៕ អត្ថបទ៖​ ប្រជាប្រិយ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Leave a Reply

Your email address will not be published. Required fields are marked *