កាលពីថ្ងៃទី ២១ ខែឧសភា ឆ្នាំ ២០២៣ កន្លងទៅនេះ មហាជននៅក្នុងបណ្តាញសង្គមជាច្រើន បាននាំគ្នាសម្ដែងក្ដីភ្ញាក់ផ្អើល និង មានការសោកស្ដាយជាខ្លាំង បន្ទាប់ពីបានជ្រាបដំណឹងថា លោកម្ចាស់គ្រូ សាន សុជា លាចាកសិក្ខាបទនៅឯប្រទេសអូស្ត្រាលី។
ក្រោយពីការលាចាកសិក្ខាបទ ក្លាយជាភេទគ្រហស្តម្សិលមិញនេះ នៅរសៀលថ្ងៃទី ២២ ខែឧសភា ឆ្នាំ ២០២៣ នេះ លោក សាន សុជា បានចេញចម្រៀងមួយបទ ដែលមានចំណងជើងថា ៖ «សុំម្តាយលាសិក្ខា» ព្រមទាំងបញ្ជាក់បែបនេះថា ៖ «មុននឹងបន្តការងារធម្មទាន សូមជូនចម្រៀងមួយបទក្រោមចំណងជើងថា សុំម្តាយលាសិក្ខា និពន្ធនិងច្រៀងដោយ ខ្ញុំព្រះករុណាខ្ញុំ សាន សុជា។ អ្នកកេះហ្គីតា គិម បូរា»។
សូមរំឭកផងដែរថា កាលពីក្នុងពិធីលាចាកសិក្ខាបទនៅឯប្រទេសអូស្ត្រាលី គុណម្ចាស់ សាន សុជា បានមានសង្ឃដីកាពីមូលហេតុនៃការលាចាកសិក្ខាបទដែរថា ៖ «ខ្ញុំករុណាដែលសម្រេចចិត្តដាក់នៅពេលនេះ មិនមែនព្រោះអ្វីទាំងអស់ តែព្រោះជាគោលការណ៍នៃដំណើរជីវិតផ្ទាល់ខ្លួនប៉ុណ្ណោះ មិនមានសម្ពាធអ្វី សូម្បីតែរស់នៅក្នុងទីនេះ គណៈកម្មការ ប្រជាពុទ្ធបរិស័ទយកចិត្តទុកដាក់ក្នុងការឧបត្ថម្ភ មិនមានខ្វះខាតអ្វី សម្ពាធផ្លូវចិត្តក៏មិនមានដែរ»៕ អត្ថបទ៖ ប្រជាប្រិយ
ចង់ដឹងច្បាស់សូមទស្សនាវីដេអូខាងក្រោម៖