ភ្នំពេញ ៖ ជឿជាក់ប្រិយមិត្តជាច្រើនបានជ្រាបដឹងហើយថាកាលពីប៉ុន្មានថ្ងៃមុននេះ ករណីអំ..ពើ..ហិ..ង្សា ប្តីជាមន្ត្រីនគរបាលពាក់ស័ក្តិ២ វា…យប្រពន្ធខ្លួនឯងឲ្យរ…បួ.សធ្..ងន់ ដែលត្រូវបានស្ត្រីរងគ្រោះបង្ហោះតាមបណ្តាញសង្គមហ្វេសប៊ុក បង្កឲ្យមានការភ្ញាក់ផ្អេីល និងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់មហាជនយ៉ាងច្រើន។ក្នុងនោះដែរ ស្ត្រីជាប្រពន្ធឈ្មោះ Nhoem Sokleng បានបង្ហោះថា រូបនាងត្រូវបុរសជាប្តីឈ្មោះ ជា ប៊ុនថេង
ជានគរបាលក្រសួងមហាផ្ទៃ ប្រើអំ..ពើ..ហិ..ង្សា គំ…រា..មកំ.ហែ.ងបា…ញ់ស.ម្លា.ប់ និងប្រើពាក្យសំ.ដី.ដៀ.ល ជេ.ប្រ.មា.ថ។ ជនរងគ្រោះបានអំពាវនាវ សូមឲ្យច្បាប់ជួយរកយុត្តិធម៌ជូនរូបនាងផង។ តួយ៉ាង កាលពីយប់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣ ស្ត្រីជាប្រពន្ធបានចេញមុខធ្វើការ Live ជាវីដេអូបកស្រាយអំពីរឿងរ៉ាវ.វិ.វា.ទក្នុងគ្រួសារខ្ទេ.ចគ្មានសល់
តាំងពីពេលចាប់ផ្តើមដំបូងអ្នកទាំងពីរជាសង្សារនឹងគ្នារហូតជ្រុលមានកូន ព្រោះតែការមិនជឿជាក់ក៏ឈានដល់ការប្តឹងផ្ដល់គ្នាទៅវិញទៅមក ។ យ៉ាងណាមិញ ក្រោយពីសម្របសម្រួលគ្នារួចរាល់ ជាមួយចំណងដៃចំនួន ៥មុឺនដុល្លា និងវិលត្រលប់មកកាន់ដៃគ្នាសាងគ្រួសារមិនទាន់បានប៉ុន្មានឆ្នាំផង បែរជាកេីតមានរឿងរ៉ាវទំនាស់ជាច្រើនឈានដល់ការប្រេីប្រាស់អំពីហិ.ង្សា ធ្វើឲ្យរូបនាងជាប្រពន្ធអស់ទ្រាំលែងបាន ទេីបបានជាលួ.ចប.ង្ក.ប់កាមេរ៉ាក្នុងផ្ទះ និងបង្ហោះលើបណ្ដាញសង្គមហ្វេសប៊ុក ដេីម្បីឲ្យមហាជនជួយរកយុត្តិធម៌ដល់ខ្លួន។សូមប្រិយមិត្តទស្សនាវីដេអូខាងក្រោមនេ៖