បរទេស៖ ហេតុការណ៍មួយ បានកើតឡើងនៅក្នុងប្រទេសឥណ្ឌា ដោយមានទារកតូចមួយ ត្រូវឪពុកម្ដាយចិត្តអាក្រក់យកទៅចោល តែនាងតូចត្រឡប់ទៅជាបានទទួលសុវត្ថិភាព ព្រោះបានកូនឆ្កែមកដេកជិតផ្ដល់ភាពកក់ក្ដៅឲ្យ។ តាមសេចក្ដីរាយការណ៍ ព័ត៌មានផ្សាយថាទារិកាតូចមួយ ត្រូវបានគេឃើញក្នុងសភាពខ្លួនទទេ ហើយទងផ្ចិតក៏មិនទាន់បានកាត់ផ្ដាច់ផងនោះ បានដេកក្នុងវាលស្រែមួយកន្លែងក្នុងរដ្ឋឆាត់ទិសតារហ៍ ក្នុងប្រទេសឥណ្ឌា។ អ្នកស្រុកបានឃើញទារកភេទស្រីនេះភ្លាម ក៏ភិតភ័យយ៉ាងខ្លាំងដោយពេលនេះជារដូវរងាហើយពេលយប់ មុនមកឃើញទារកនេះ អាកាសធាតុត្រជាក់ខ្លាំងណាស់ ហើយនៅបរិវេណម្ដុំនោះទៀតសោត មានឆ្កែអនាថាជាច្រើន ដែលអាចធ្វើឲ្យនាងមានគ្រោះថ្នាក់ដល់ជីវិតយ៉ាងងាយ។ អ្នកស្រុកដែលបានឃើញទារិកា បានថ្លែងថា គាត់បានជួបទារិកា នេះដោយចៃដន្យ ពេលចេញទៅធ្វើការ។ គាត់ឃើញទារិកានេះដេកជាមួយកូនឆ្កែជាច្រើន មកសសុលក្បែរទារកនេះ ព្រោះមានអាកាសធាតុត្រជាក់ខ្លាំងធ្វើឲ្យទារិកាដែលមានខ្លួនទទេ បានភាពកក់ក្ដៅរួចជីវិត។ បន្ទាប់មក អ្នកស្រុកបានជូនដំណឹងទៅកាន់ភ្នាក់ងារសមត្ថកិច្ចមកជួយសង្គ្រោះនាងតូចរួចហើយ។ បន្តមកទៀត ខាងមន្ទីរពេទ្យបានជូនដំណឹងថា ទារិកាពេលនេះមានសុខភាពប្រក្រតីឡើងវិញហើយ ព្រោះនាងត្រូវបានកូនឆ្កែមកសសុល ដេកជាមួយផ្ដល់ភាពកក់ក្ដៅយ៉ាងគ្រប់គ្រាន់ បើសិនជាគ្មានកូនឆ្កែធ្វើដូច្នោះទេ ម្ល៉េះនាងប្រហែលជារឹងពោះស្លាប់បាត់ហើយ។ នាងត្រូវបានគេដាក់ឈ្មោះថា Akasha ហើយខាងមូលនិធិ Childline India បានយកទៅចិញ្ចឹមបីបាច់បន្ត៕ ប្រែសម្រួល៖ចិត្រា […]
Continue Reading