ក្រោយបែកធ្លាយសារសម្លេងអ្នកក្រគីឡូស្រាល ហេីយត្រូវគេរិះគន់ស្ទេីរមួយប្រទេស ពេលនេះលោកជំទាវតាំង ហ្គិចលៀង ចេញវីដេអូ…
ហ្វេសប៊ុក ៖ សូមរំលឹកបន្តិចផងដែរថា ប្រិយមិត្តពុកម៉ែបងប្អូនជាច្រើនប្រាកដជាជ្រាបដឹងហើយចំពោះ ឃ្លីបវីដេអូមួយកាលពីចុងឆ្នាំ២០២២ ជាការលេីកឡេីងដោយលោកជំទាវឧកញ៉ា តាំង ហ្គិចលៀង នៅលេីបណ្តាញសង្គមហ្វេសប៊ុក ក្រោមប្រធានបទ “អ្នកមានគិតរឿងទៅមុខ អ្នកក្រគិតរឿងទៅក្រោយ”។ ជុំវិញរឿងរ៉ាវដែលកំពុងតែផ្ទុះកក្រើកនេះ ឃេីញថាមានការលេីកឡេីងពីសំណាក់មហាជនជាច្រើនបានធ្វើការវែកញែក ដោយមួយចំនួនបានធ្វេីការយល់ស្រប និងមួយចំនួនទៀតហាក់មានការមិនពេញចិត្ត រហូតឈានដល់ការរិះគន់យ៉ាងចាស់ដៃផងដែរ។ ដោយឡែក នៅយប់ថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៣ នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើសារពិសេសជូនជនរួមជាតិ ពាក់ព័ន្ធការលើកឡើងអំពីអ្នកមាន និងអ្នកក្រ និងសូមឲ្យបញ្ចប់ការវា…យប្រ.ហា.រគ្នា។ ទន្ទឹមនឹងនេះ លោកជំទាវឧកញ៉ា តាំង ហ្គិចលៀងបានសម្តែងការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ សម្តេចតេជោ និងបានមានការរៀបរាប់យ៉ាងដូច្នេះថា ៖ «ជាដំបូង នាងខ្ញុំ តាំង ហ្គិចលៀង សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ សម្តេចពុក ដោយសេចក្តីគោរពដ៏ខ្ពង់ខ្ពស់បំផុត។ ក្រោយពីក្មួយបានស្តាប់យ៉ាងយកចិត្តទុកដាក់នូវសាររបស់សម្តេចពុកដ៏មានអត្ថន័យ រយៈពេល ២៥:២៦នាទី រួចមក ក្មួយសូមគោរពទទួល និងអនុវត្តតាមអាសនុសាសន៍របស់សម្តេចពុក ។ […]
Continue Reading