ស្ត្រីម្នាក់បានកើតទុក្ខមិនសុខចិត្ត ចំពោះសមត្ថកិច្ចចរាចរណ៍មួយក្រុមដែលចោទថា រថយន្តរបស់ខ្លួនប្រើប្រាស់ឯកសារក្លែងក្លាយទាំងអស់ ហើយផាកពិន័យចំនួន ១០០០ដុល្លារ ក្រោយមកចុះនៅសល់ ១៣៥ ដុល្លារ ទើបឲ្យរថយន្តបន្តដំណើរទៅមុខទៀត។
ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ«បងតិច» បានសរសេររៀបរាប់ដោយភ្ជាប់ជាឯកសារហ្សីនទាំងអស់ ព្រមទាំងដាក់លេខទូរស័ព្ទឲ្យសមត្ថកិច្ចមួយក្រុមខាងលើសងលុយមកវិញផងដែរថា៖«នាងខ្ញុំជាម្ចាស់ឡានមានការមិនពេញចិត្តជាខ្លាំង កាលពីរថ្ងៃទី២០ ខែមិនា ឆ្នាំ២០២៣ បងប្រុសរបស់នាងខ្ញុំបានខ្ចីឡានពីនាងខ្ញុំទៅភ្នំពេញ លុះធ្វេីដំណេីរទៅដល់ស្ដុបថៃហ្គឺ សង្កាត់ព្រែកឯង រាជធានីភ្នំពេញ មានប៉ូលិស១ ក្រុមបានឃាត់ឡានរបស់នាងខ្ញុំហេីយសុំមេីលប័ណ្ណបេីកបរ
លុះខាងប៉ូលិសមេីលរួចហេីយគាត់បានប្រាប់បងប្រុសនាងខ្ញុំថាឡានរបស់នាងខ្ញុំប្រេីប្រាស់ឯកសារក្លែងក្លាយ ១ឈៀក ២ស្លាកលេខ ៣លតាបត្រ័ និង ៤ពន្ធប្រចាំឆ្នាំ សុទ្ធតែក្លែងក្លាយទាំងឣស់ ហេីយបានបង្គាប់ឲ្យបងប្រុសខ្ញុំប្រគល់ប្រាក់ ១០០០$ ឣោយទៅគាត់ ទេីបគាត់ឣោយរថយន្តមកវិញ។
បងប្រុសនាងខ្ញុំសុំឣោយគាត់ ៥០០០០រៀល តែខាងប៉ូលិសមិនព្រម លុះឣស់រយៈពេលជាច្រេីនម៉ោងខាងប៉ូលិសក៏បានទារប្រាក់ 135$ ពីបងប្រុសនាងខ្ញុំ ដោយសារបងប្រុសខ្ញុំគាត់ប្រញ៉ាប់ទៅធ្វេីបុណ្យគាត់ក៏ព្រមឣោយ ហេីយពេលនោះក្រុមប៉ូលិសក៏បានប្រាប់បងប្រុសនាងខ្ញុំថា ហាមបង្ហោះរូបពួកគាត់តាមបណ្តាញសង្គម។
នាងខ្ញុំសុំសួរទៅខាងលោកប៉ូលិសវិញថា សំឣាងទៅលេីឣ្វីដែលថារថយន្តរបស់ខ្ញុំប្រេីប្រាស់ឯកសារក្លែងក្លាយ ហេីយលុយចំនួន ១៣៥$ ដែលយកពីបងខ្ញុំផាកពិន័យទៅលេីបទឣ្វី បេីគ្មានបទល្មេីសទេ សូមប្រគល់លុយ ១៣៥$ ឣោយមកខ្ញុំវិញ បេីមិនចង់វែងឆ្ងាយទៅមុខទៀត 012897216 098397899»។ យ៉ាងណានេះជាការលើកឡើងរបស់ភាគីម្ខាង រង់ចាំការបំភ្លឺរបស់ភាគីសមត្ថកិច្ចម្ដងទៀត៕